ករណីនគរបាលបុកមនុស្សស្លាប់, សម្ដេចធិបតី ៖ ត្រូវអនុវត្តច្បាប់បានម៉ឺងម៉ាត មិនមែនសងលុយរួចខ្លួនឡើយ
ពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាល់ករណីបុកមនុស្សស្លាប់មានជាតិស្រវឹងក្នុងខ្លួន គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនមែនសងលុយហើយ រួចខ្លួននោះទេ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារ នៃស្នងការនគរបាលជាតិ។ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីនគរបាល បើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់បីស្លាប់នោះ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺ សម្តេច តាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់។ សម្តេចបវរធិបតី មានប្រសាសន៍ថា «យើងបានអនុវត្តតាំងពីដើមអាណត្តិមកហើយ គឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះ គឺយើងត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ មិនមានត្រឹមត្រូវដោះស្រាយ … Continue reading ករណីនគរបាលបុកមនុស្សស្លាប់, សម្ដេចធិបតី ៖ ត្រូវអនុវត្តច្បាប់បានម៉ឺងម៉ាត មិនមែនសងលុយរួចខ្លួនឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed