ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជា បានទទួលរងព្រមទាំងរួមគ្នាទប់ស្កាត់ របបដ៏ឃោរឃៅ នេះកើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់កម្ពុជា។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើង ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លង កាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យ ធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ជាដើម។ សម្តេចបវរធិបតី បន្ដថា ទោះពេលនេះ រឿងរ៉ាវសោកនាដកម្ម ទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជា បាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និង ពោរពេញដោយការអភិវឌ្ឍ … Continue reading សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ សិក្សា ពីអតីតកាល របស់កម្ពុជា និងរួមគ្នាទប់ស្កាត់ របបដ៏ឃោរឃៅ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed