ព័ត៌មានក្លែងក្លាយ ជិត៩០០ករណី ត្រូវបានរកឃើញ ត្រឹមតែ៣ខែ
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មាន ក្លែងក្លាយចំនួន៨៨៤ករណី ។ ដោយសារតែការរកឃើញ នូវករណីព័ត៌មានក្លែងក្លាយនេះ អ្នកនាំពាក្យ រូបនេះបានអំពាវនាវ ជាថ្មីឲ្យសាធារណជន បន្តយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។ នេះបើតាមខ្លឹមសាររបស់លោកទេព អស្នារិទ្ធបានបង្ហាញក្នុងគ្រុបតេឡេក្រាមអ្នកនាំពាក្យក្រសួងព័ត៌មាននាថ្ងៃ១៩ ឧសភា ។ ក្នុងស្ថានភាពដែលបានរកឃើញព័ត៌មានក្លែងក្លាយជិត៩០០ករណីនេះ អ្នកនាំពាក្យផ្ញើសារដាស់តឿនទៅដល់ យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកា បណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាន នៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI … Continue reading ព័ត៌មានក្លែងក្លាយ ជិត៩០០ករណី ត្រូវបានរកឃើញ ត្រឹមតែ៣ខែ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed