ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅជប៉ុននៅចុងខែនេះ
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមុខជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ។ លោក សេង សាវ៉ាត ជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនបានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូនាចុងខែឧសភានេះ។ លោកបានថ្លែងក្នុងវីឌីអូខ្លីមួយថា៖«ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀតនៅប្រទេសជប៉ុនពិតមានសេចក្ដីសោមនរីករាយយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងសម្ដេចបវរធិបតីអញ្ជើញមកទស្សនៈកិច្ចនៅជប៉ុនចុងខែនេះ ព្រោះការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុនថែមទៀត»។ កញ្ញា អេង គីមមួយ ជាពលករខ្មែរកំពុងធ្វើការងារនៅប្រទេសជប៉ុន បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះ បានធ្វើឱ្យកញ្ញាដែលឃ្លាតឆ្ងាយពីស្រុកកំណើតសប្បាយរីករាយយ៉ាងខ្លាំង។ កញ្ញា អេង គីមមួយ៖«នាងខ្ញុំពិតជាមានសេចក្តីសោមនស្សសប្បាយក្រៃលែង។ ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប នាងខ្ញុំសូមគាំទ្រសម្តេច ហើយសូមឱ្យសម្ដេចទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ»។ ចំណែកលោក សូ មុន្នីរិទ្ធ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនក៏សប្បាយចិត្តឥតឧបមាចំពោះដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅលើទឹកដីប្រទេសជប៉ុន ដើម្បីបំពេញការងារជូនប្រទេសជាតិមាតុភូមិ។ លោកបញ្ជាក់ថា៖«ខ្ញុំបាទពិតមានសេចក្ដីសោមនរីករាយខ្លាំងណាស់ ក្រោយពីទទួលដំណឹងថា សម្ដេចបវរធិបតីអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ព្រោះជាកិត្តិយសជាតិខ្មែររបស់យើងដែលមានថ្នាក់ដឹកនាំសំខាន់ៗទទួលស្វាគមន៍ និងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសរបស់គេបែបនេះ»។ ក្រៅពីពលរដ្ឋជាច្រើនរូបខាងលើ នៅមានគ្រួសារខ្មែរ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត បានបង្ហោះសារគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្លួនព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកជាដើម។ … Continue reading ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅជប៉ុននៅចុងខែនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed