សម្តេចធិបតី ៖ ប្រទេសណាក៏កាយភ្នំយកថ្ម ផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនមានតែកម្ពុជា នោះទេ ដែលបានធ្វើសកម្មភាពគាស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមប៉ុណ្ណោះ សូម្បីប្រទេសចិន និងប្រទេស ជាច្រើនទៀត ក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិក អាស៊ាន ក៏បានធ្វើសកម្មភាព កាយភ្នំយកថ្មផងដែរ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២០ ឧសភានេះ សម្ដេចធិបតីបានពន្យល់អំពីការ គាស់កកាយភ្នំ ដើម្បីយកថ្មដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានានោះ គឺមានការគិតគូយ៉ាង ម៉ត់ចត់មុន នឹងសម្រេចចិត្តកាយយកថ្មនេះ ដោយមិនមែនចេះតែធ្វើដោយគ្មានបច្ចេកទេស ត្រឹមត្រូវនោះទេ ។ សម្តេចធិបតីមានប្រសាសន៍បន្តថា សកម្មភាព នៃការកកាយថ្មនេះ មិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍ យកមកអភិវឌ្ឍន៍ប្រទេស ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍អះអាងថា … Continue reading សម្តេចធិបតី ៖ ប្រទេសណាក៏កាយភ្នំយកថ្ម ផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed