កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីអ្នកការទូតប្រទេសបែលហ្សិក លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
ភ្នំពេញ៖ កម្ពុជាកំពុងទទួលបានចំណាប់អារម្មណ៍ពីអ្នកការទូតប្រទេសបែលហ្សិក ក្នុងការវិនិយោគលើវិស័យគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបែតង និងចីរភាពដើម្បីធានាបាននូវសុខភាពបរិស្ថានល្អប្រសើរនិងកាត់បន្ថយប្រភពបំពុលនានាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។ ចំណាប់អារម្មណ៍របស់អ្នកការទូតប្រទេសបែលហ្សិកនេះ គឺមាននៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Sarah Gasquard ភារធារីស្តីទីនៃស្ថានឯកអគ្គរាជទូតបែលហ្សិក ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាំងកក និងលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ ភ្នាក់ងារនាំចេញ និងវិនិយោគ Wallonia (AWEX) រួមជាមួយលោកស្រី Léa Lenclus ការអភិវឌ្ឍអាជីវកម្មអាស៊ី ក្រុមហ៊ុន Ecosteryl នៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។ លោកស្រីភារធារីស្តីទី Sarah Gasquard បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរបស់បែលហ្សិកតាមរយៈអង្គការ WWF។ លោកស្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្ត ទោះបីជាស្ថានទូតបែលហ្សិកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរឯកអគ្គរាជទូតថ្មីក៏ដោយ។ លើសពីនេះ ដោយមានការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគវិស័យសំណល់វេជ្ជសាស្រ្តនៅកម្ពុជា លោកស្រីសូមណែនាំក្រុមហ៊ុន Ecosteryl។ … Continue reading កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីអ្នកការទូតប្រទេសបែលហ្សិក លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed