ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបតែចុះហត្ថលេខា លើអនុក្រឹត្យថ្មីមួយ ដើម្បីផ្តល់អទិភាពដល់វិស័យអប់រំ និងសុខាភិបាល ក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យា ដែលជាក្របខណ្ឌកិច្ចសន្យាពិសេស ឬកិច្ចសន្យាបច្ចេកទេស ដែលអាចទទួលបានអត្ថប្រយោជន៍នានា ដូចទៅនឹងមន្ត្រីក្របខណ្ឌទូទៅផងដែរ ។ ការសម្រេចឱ្យមានការជ្រើសរើស និងផ្តល់ក្របខណ្ឌកិច្ចសន្យា ដែលមានអត្ថប្រយោជន៍ច្រើនបែបនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការសាកល្បងលើវិស័យអទិភាព២ ដែលសំខាន់ គឺវិស័យអប់រំ និងសុខាភិបាល តែសម្រាប់បញ្ចូល ក្នុងលក្ខ័ខណ្ឌនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងជនបទតែប៉ុណ្ណោះ ។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី មានប្រសាសន៍ថា “ល្ងាចមិញនេះ ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យមួយ កិច្ចការងារនេះយើងបានធ្វើតាំងពីដើមអាណត្តិមក ដែលគិតគូនៅក្នុងការកង្វះ នូវវិស័យអទិភាព២ គឺអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ចឹងយើងរៀបចំនិយាមថ្មីនៅក្នុងការបើកច្រកបន្ថែមទៀត សម្រាប់ជ្រើសរើស អ្នកដែលមានគុណវុឌ្ឍ ចូលជាក្របខណ្ឌកុងត្រា … Continue reading នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជ្រើសរើស មន្ត្រីកិច្ចសន្យា ក្របខណ្ឌពិសេស ក្នុងវិស័យ២ ដែលអាចទទួលអត្ថប្រយោជន៍ ដូចមន្ត្រីក្របខណ្ឌទូទៅ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed