លោក ឈុំ សុជាតិ ច្រានចោលការចោទប្រកាន់ យ៉ាងគឃ្លើនរបស់អាមេរិក ពាក់ព័ន្ធមូលដ្ឋាន សមុទ្ររាម
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិ លោក ឈុំ សុជាតិ បានច្រានចោល ចំពោះការចោទប្រកាន់ របស់របាយការណ៍ភាគី សហរដ្ឋអាមេរិកពាក់ព័ន្ធ នឹងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា ។ ការច្រានចោលរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី នាថ្ងៃ២០ ឧសភា បានចេញផ្សាយថា “មជ្ឈមណ្ឌលស្រាវជ្រាវមួយ របស់សហរដ្ឋអាមេរិក បានរកឃើញថា យោធាចិន កំពុងមានសិទ្ធិផ្ដាច់មុខ ប្រើប្រាស់ផ្នែកខ្លះ នៃមូលដ្ឋានទ័ពរាម ហើយចិន ក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួន លើសពីមូលដ្ឋានទ័ពរាម” ។ ក្រោយឃើញបែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃ២១ ឧសភា បានទាត់ចោលថា “សូមប្រកាស ច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឲ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើង ដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ” ។ អ្នកនាំពាក្យបន្តថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេស ណាយកទឹកដីកម្ពុជា … Continue reading លោក ឈុំ សុជាតិ ច្រានចោលការចោទប្រកាន់ យ៉ាងគឃ្លើនរបស់អាមេរិក ពាក់ព័ន្ធមូលដ្ឋាន សមុទ្ររាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed