ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធ ចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ នេះបើតាមលិខិត របស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃ២១ ឧសភា ។ ក្រុមជនអនាមិកបានក្លែងបន្លំបង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី រួមមាន ៖ Norodom Monineath Sihanouk , Hrh Norodom Monineath Sihanouk និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ខណៈមានវេបសាយតែ២ប៉ុណ្ណោះ ដែលប្រើប្រាស់ជាផ្លូវការដាក់ព្រះនាម របស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ។ ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា វេបសាយ(website)ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ ហើយប្រើប្រាស់ព្រះនាមព្រះមហាក្សត្រី និងព្រះមហាក្សត្រ គឺ ៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងwww.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី … Continue reading ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed