ក្រសួងព័ត៌មាន ៖ អង្គការសង្គមស៊ីវិល មិនគួរចាត់ទុកបុគ្គល អ៊ុក ម៉ៅ ប្រព្រឹត្តល្មើសច្បាប់ ធ្វើជា “វីរជន”
ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានស្នើឲ្យក្រុមអង្គការ សង្គមស៊ីវិលជាតិ-អន្តរជាតិ បញ្ឈប់កម្មភាពលើកតម្កើង អ្នកប្រព្រឹត្តអំពើល្មើសច្បាប់ ធ្វើជា “វីរជន” ហើយគួរតែងាកមកអប់រំ ណែនាំពួកគាត់ ឲ្យដើរលើផ្លូវត្រូវវិញ។ ការលើកឡើងរបស់ក្រសួងព័ត៌មាន បន្ទាប់ពីក្រសួងបានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវបានជាប់បណ្ដឹងចំនួន១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួន បណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែង ទាក់ទងនឹង បុគ្គលនេះ។ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យតុលាការដោះលែងលោក អ៊ុក ម៉ៅ ដោយពួកគាត់អះអាងថា លោក អ៊ុក ម៉ៅហ៊ាននិយាយការពិត ពីបទល្មើសព្រៃឈើ។ លោក អ៊ុក ម៉ៅ ត្រូវបានតុលាការខេត្តស្ទឹងត្រែងកាលពីថ្ងៃ១៦ ឧសភា … Continue reading ក្រសួងព័ត៌មាន ៖ អង្គការសង្គមស៊ីវិល មិនគួរចាត់ទុកបុគ្គល អ៊ុក ម៉ៅ ប្រព្រឹត្តល្មើសច្បាប់ ធ្វើជា “វីរជន”
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed