អាជ្ញាធរកម្ពុជា កំពុងសហការជាមួយថៃ ចាប់ខ្លួនស្រ្តីម្នាក់ជាក្រុមប្រឆាំង សំងំលាក់ខ្លួននៅថៃ
ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាន និងកំពុងសហការជាមួយភាគីថៃ ដើម្បីចាប់ខ្លួនស្រ្តីម្នាក់ ដែលជាក្រុមប្រឆាំងបានសំងំលាក់ខ្លួន នៅប្រទេសថៃ ហើយបានបន្លំធ្វើជាសំឡេងរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មដែលបានបំភ្លៃបំភ្លើសខុសពីការពិត ពាក់ព័ន្ធទៅនឹងដំណើរការចរចាបញ្ហាពន្ធគយ ជាមួយភាគីអាមេរិកកាលពីពេលថ្មីៗនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៣ ឧសភាបានឲ្យដឹងថា ការប្រកាសចាប់ខ្លួនស្រ្តីម្នាក់ ដែលជាសកម្មជនអតីតគណបក្សប្រឆាំងនេះ បន្ទាប់ពីស្រ្តីរូបនេះបានបង្ហោះផ្សព្វផ្សាយព័ត៌មាន តាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាស របស់លោកស្រី ចម និម្មលដែលមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឲ្យមានការភាន់ច្រឡំពីលទ្ធផល ការចរចាលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា -អាមេរិក ។ ដោយសារឃើញសារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas អ្នកនាំពាក្យអគ្គស្នងការបកស្រាយថា ពុំមែនជាសារសំឡេងរបស់លោកស្រី ចម និម្មល ទេ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូលសំឡេងស្ត្រីម្នាក់ ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញង់ លាបពណ៌ និងបំភ្លៃការពិត ក្នុងគោលបំណងធ្វើឲ្យសាធារណជន មានការភាន់ច្រឡំ ចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការចរចាលើការអនុគ្រោះពន្ធជុំទី១ … Continue reading អាជ្ញាធរកម្ពុជា កំពុងសហការជាមួយថៃ ចាប់ខ្លួនស្រ្តីម្នាក់ជាក្រុមប្រឆាំង សំងំលាក់ខ្លួននៅថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed