សម្ដេចធិបតី ណែនាំក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកអះអាងថា «មានបារមី»
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា «មានបារមី» ហើយហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ សម្តេចធិបតី បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយ ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ សម្តេច បានបញ្ជាក់ថា «ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed