លោក ជា ធីរិទ្ធ ៖ ក្រុមប្រឆាំងនឹងមិនជេរ អគ្គលេខាធិការ UN ដែលសរសើរពីសន្តិភាពកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានផ្ញើសារទៅកាន់ក្រុមប្រឆាំងជ្រុលនិយមថា នឹងមិនជេរប្រមាថទៅលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ក្រោយពីលោកបានកោតសរសើរ អំពីសន្តិភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក António Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ លោក ជា ធីរិទ្ធ បានថ្លែងថា ការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការ សហប្រជាជាតិពេលនេះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ដែលប្រទេសនេះ រក្សា បាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកថា នេះគឺជាមោទកភាព សម្រាប់ប្រជាជន ជាតិសាសន៍កម្ពុជា ដែលធ្លាប់តែហែលឆ្លងក្នុងភ្លើងសង្គ្រាម ហើយប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួម ជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។ លោកបន្តថា “កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព … Continue reading លោក ជា ធីរិទ្ធ ៖ ក្រុមប្រឆាំងនឹងមិនជេរ អគ្គលេខាធិការ UN ដែលសរសើរពីសន្តិភាពកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed