ឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់

ភ្នំពេញ ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ការលើកឡើង របស់ លោក ប៊ិន ត្រឈៃ នាឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងផែនការ» ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជម្រាបជូនអង្គសិក្ខាសាលាថា «ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ (មន្ត្រីថ្នាក់កណ្កាល ចំនួន ០៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន ០៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ទាំងនេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ … Continue reading ឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់