សមយុទ្ធលើផ្ទៃសមុទ្រ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ត្រូវបានបិទបញ្ចប់
ព្រះសីហនុ ៖ ថ្ងៃចន្ទទី២៦ ខែ ឧសភា ឆ្នាំ២០២៥ ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសមយុទ្ធ លើលំហសមយុទ្ធប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការីនាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធលើផ្ទៃសមុទ្រ រវាងកងទ័ពជើងទឹកកម្ពុជា និង កងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកង័ពកម្ពុជា-ចិន។ តាមសេចក្តីរាយការណ៍ របស់ប្រធានគណៈកម្មការ ដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនសមត្ថភាពលើប្រតិបត្តិការ ប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព … Continue reading សមយុទ្ធលើផ្ទៃសមុទ្រ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ត្រូវបានបិទបញ្ចប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed