ACU ឃាត់ខ្លួនអធិការរងស្រុកបវេល ទៅតុលាការពាក់ព័ន្ធទទួលសំណូកជិត ១លានដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានឃាត់ខ្លួនអធិការរងស្រុកបវេល ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរត់ការសូកប៉ាន់ដោះលែងជនជាតិថៃ ៤៣នាក់ ជាថ្នូរថវិកាចំនួន ៧៧៤.០០០ដុល្លារ។ លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៦ ឧសភាថា អង្គភាពបានបញ្ជូនសំណុំរឿងមួយទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលមានជនសង្ស័យភេទប្រុសឈ្មោះ វ៉ន វាសនា (ហៅ Mr Dorn) មានតួនាទីជាអធិការរង នៃអធិការដ្ឋានស្រុកបវេល, និង ឈ្មោះតាំង សំណាង (ឫ សុខ ច័ន្ទសំណាង) តួនាទីជាជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិដែលបានឃុបឃិតគ្នាប៉ុនប៉ងរត់ការសូកប៉ាន់ប្រាក់ចំនួន ៧៧៤.០០០ដុល្លារ និងអ្នកពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅនិងធ្វើការខុសច្បាប់។ លោកបន្តថា ទង្វើជនសង្ស័យទាំងនោះ មានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ (និយមន័យប៉ុនប៉ង) និងមាត្រា ៦០៥ (បទសូកប៉ាន់នៃក្រមព្រហ្មទណ្ឌ)។ លោកថា ដោយឡែក វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ … Continue reading ACU ឃាត់ខ្លួនអធិការរងស្រុកបវេល ទៅតុលាការពាក់ព័ន្ធទទួលសំណូកជិត ១លានដុល្លារ