ភ្នំពេញ៖ សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា២រូប ដែលបានធ្វើពលិកម្មក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ពិធីទទួលសពយោធិនទាំង២រូប បានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃបណ្ដាប្រភេទទ័ព និងក្រុមគ្រួសារនៃសពផងដែរ។ សពនាយទាហានកម្ពុជាទាំង២រូបនោះរួមមាន៖ ទី១៖ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងទី២៖ អនុសេនីយ៍ទោ ផាត មុន្នី។ ពិធីគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី នឹងត្រូវធ្វើឡើងនៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកពិធីគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ ផាត មុន្នី នឹងធ្វើឡើងនៅវត្តសីសទីបមូលីយារាម ហៅវត្តក្បាលកោះ ស្ថិតក្នុងសង្កាត់កោះឧញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ កងកម្លាំងមួកខៀវទាំ ង២រូប បានពលីកាលពីថ្ងៃទី១៣ ខែឧសភា … Continue reading សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា ២រូប ពលិកម្មក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ បានដឹកត្រឡប់មកដល់កម្ពុជាហើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed