សម្តេចតេជោ ជម្រុញអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្សី បង្កើតជើងហោះហើរ ត្រង់ រុស្ស៊ី-កម្ពុជាឲ្យបានឆាប់

ភ្នំពេញ ៖ ក្រោយពីមានកិច្ចសន្យា ពីឯកអគ្គរដ្ឋទូតរុស្ស៊ី អំពីការបង្កើតជើងហោះហើរត្រង់ រវាងកម្ពុជានិងរុស្ស៊ី នាពេលកន្លងមកនោះ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃ២៧ ឧសភានេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យលោក ជួយជម្រុញបន្ថែមទៀត ឲ្យមានការបង្កើតជើងហោះហើរត្រង់ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ីមកកាន់រាជធានីភ្នំពេញ ឲ្យបានឆាប់ៗនាពេលខាងមុខ ដើម្បីបង្កើនទំនាក់ទំនង ជាមួយគ្នាបន្ថែមទៀត លើវិស័យទេសចរណ៍ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោ បានរំលេចឡើងវិញផងដែរ អំពីការបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការជម្រុញ ឲ្យមានការបង្កើតជើងហោះហើរត្រង់ ពីរុស្ស៊ីមកកម្ពុជា ។ អ្នកនាំពាក្យបន្តថា “សម្តេចតេជោបានស្នើ ក៏ដូចជាជម្រុញបន្ថែមទៀត ឲ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជា ឲ្យបាននាពេលដ៏ឆាប់ខាងមុខ ដែលសម្តេចបានគូសបញ្ជាក់ថា នៅពេលដែលរុស្ស៊ីមានជើងហោះហើរត្រង់ មកកាន់កម្ពុជា ជាកក្តាជម្រុញបន្ថែមទៀតនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេស និងប្រជាជននឹងបង្កើន ទេសចរណ៍ផងដែរ”។ … Continue reading សម្តេចតេជោ ជម្រុញអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្សី បង្កើតជើងហោះហើរ ត្រង់ រុស្ស៊ី-កម្ពុជាឲ្យបានឆាប់