ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ នៃមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតឱកាសអញ្ជើញចូលរួមជំនួប ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ។ កិច្ចពិភាក្សារវាងភាគីទាំងពីរ លើប្រធានបទគន្លឹះសំខាន់រួមមាន៖ ១-បន្តពង្រីកការបណ្តុះបណ្តាលអ្នកជំនាញ មហារីកលើការព្យាបាលដោយវិទ្យុសកម្ម ពីអ្នកជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែរ , ២-បន្តពង្រីកការចូលរួមពីអ្នកជំនាញ មហារីកកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងបណ្តាញជំនាញ មហារីកអន្តរជាតិ ដែលអនុញ្ញាតនាំ ឲ្យមានការទាន់ ពេលវេលា និងទទួលបានព័ត៌មានទូលំទូលាយ , ៣-ពាំនាំឲ្យមានការគាំទ្រកាន់តែប្រសើរបន្ថែមទៀត ចំពោះមជ្ឈមណ្ឌល មហារីក ទាំងជាតិ រួមទាំងគម្រោងរៀបចំ ថែទាំព្យាបាលជំងឺមហារីកកម្រិតថ្នាក់តំបន់នៅកម្ពុជា និង៤-គាំទ្រសកម្មភាព លើការដាក់ឲ្យអនុវត្តអំពីផែនការ សកម្មភាពជាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង មហារីកនៅកម្ពុជា ២០២៥-២០៣០។ នាឱកាសនោះ លោកស្រី លីហ្សា ស្ទីវិនស៍ Lisa Stevens នាយិកាកម្មវិធីប្រយុទ្ធប្រឆាំង និងព្យាបាលមហារីក … Continue reading សាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សា ជាមួយទីភ្នាក់ងារ បរិមាណូអន្តរជាតិ លើការបណ្តុះបណ្តាល អ្នកជំនាញមហារីក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed