ប្រធានគណបក្ស ប្រជាជនកម្ពុជា អញ្ជើញប្រធាន គណបក្សរុស្ស៊ីរួបរួម បំពេញទស្សនកិច្ចកម្ពុជា
ភ្នំពេញ ៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្របណាមួយនាពេលខាងមុខ ។ការអញ្ជើញប្រធានគណបក្សរុស្ស៊ីរួបរួម មកបំពេញទស្សនកិច្ចនៅកម្ពុជានេះ របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈលោក Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ក្នុងឱកាសសម្តេចបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃ២៧ ឧសភា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចជំនួបថា ប្រសិនបើលោក ឌីមីទ្រី មេដវេឌេវ អាចឆ្លៀតពេលដ៏មានតម្លៃ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលខាងមុខពិតប្រាកដមែន សម្តេចតេជោនឹងអញ្ជើញមកស្វាគមន៍ ទទួលប្រធានគណបក្សរុស្ស៊ីរួបរួម ដោយផ្ទាល់តែម្តង។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា “សម្តេចតេជោឆ្លៀតតាមរយៈអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីនោះ ក៏បានផ្តាំបន្ថែមទៀតដោយការអញ្ជើញឯកឧត្តម ឌីមីទ្រី មេដវេឌេវ ដែលជាប្រធានបក្សរុស្ស៊ីរួបរួម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចតេជោត្រៀម ទទួលស្វាគមន៍ ឯកឧត្តមប្រធានគណបក្សរុស្ស៊ីរួបរួម មកកាន់ប្រទេសកម្ពុជា ប្រសិនបើក្នុងពេលវេលាសមស្របណាមួយ ដែលឯកឧត្តមសម្រេចថា មកកាន់ប្រទេសកម្ពុជានោះ”។ ចំពោះសំណើរបស់សម្តេចតេជោ ត្រូវបានអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីសន្យាថា … Continue reading ប្រធានគណបក្ស ប្រជាជនកម្ពុជា អញ្ជើញប្រធាន គណបក្សរុស្ស៊ីរួបរួម បំពេញទស្សនកិច្ចកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed