កម្ពុជា-រុស្ស៊ី ប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (អ.ប.ព.) និងលោក IGOR KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត។ នាឱកាសនោះ គូភាគី បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំ ដើម្បីឲ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែអាកប្បកិរិយាអសកម្ម។ លោក ទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការយកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការបង្កើតសៀវភៅប្រឆាំងអំពើពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ និងមានគ្រូបង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង។ លោក អគ្គរដ្ឋអាជ្ញា ក៏បានជម្រាប លោក ទេសរដ្ឋមន្ត្រី និងសហការី អំពីការអប់រំ បណ្តុះបណ្តាលមន្ត្រីរាជការ យុវជន កុមារ និងគ្រួសារ រួមទាំងញាតិសន្តានជិតស្និទ្ធទាំងអស់ ឲ្យមានអាកប្បកិរិយាប្រឆាំងអំពើពុករលួយ នៅសហព័ន្ធរុស្ស៊ីផងដែរ។ លោក Igor KRASNOV មានប្រសាសន៍ថា «អំពើពុករលួយ … Continue reading កម្ពុជា-រុស្ស៊ី ប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត