Greenland ដែលលោក Trump ចង់ទិញយក, កំពុងថ្លឹងថ្លែងលទ្ធភាព ឱ្យប្រទេសចិន មកវិនិយោគរុករករ៉ែរបស់ខ្លួន
បរទេស ៖ តំបន់ Greenland កំពុងថ្លឹងថ្លែងពីលទ្ធភាព នៃការអញ្ជើញការវិនិយោគរបស់ចិន ឱ្យអភិវឌ្ឍវិស័យរុករករ៉ែរបស់ខ្លួន ក្រោមភាពតានតឹង ជាមួយសហរដ្ឋអាមេរិក និងការចូលរួមដែលមានកម្រិតជាមួយសហភាពអឺរ៉ុប, នេះបើតាមរដ្ឋមន្ត្រីធុរកិច្ច និងធនធានរ៉ែរបស់ Greenland គឺលោកស្រី Naaja Nathanielsen បានប្រាប់កាសែត Financial Times កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដែនដីស្វយ័តនៃប្រទេសដាណឺម៉ាក Greenland មានទុនបំរុងដ៏ច្រើន ប៉ុន្តែពិបាកក្នុងការទាញយករ៉ែ ដូចជាមាស និងទង់ដែង។ ដើមទុនបរទេសមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍធនធាន ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ បានធ្វើឱ្យមានការលំបាក ក្នុងការទទួលបានភាពជាដៃគូ ដែលអាចទុកចិត្តបាន។ លោកស្រី Nathanielsen បាននិយាយថា “យើងកំពុងព្យាយាមរកឱ្យឃើញ នូវរបៀបរៀបរយពិភពលោកថ្មី” ដោយបន្ថែមថា Greenland “មានការលំបាកក្នុងការស្វែងរកជំហរ ក្នុងការវិវត្តទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត លោកខាងលិចរបស់ខ្លួន។ កោះអាកទិក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយសហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍន៍រ៉ែក្នុងអំឡុងពេលអាណត្តិដំបូង របស់ប្រធានាធិបតី Donald Trump … Continue reading Greenland ដែលលោក Trump ចង់ទិញយក, កំពុងថ្លឹងថ្លែងលទ្ធភាព ឱ្យប្រទេសចិន មកវិនិយោគរុករករ៉ែរបស់ខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed