លោក ប៉ែន បូណា ៖ បាតុកម្មប្រឆាំងសម្តេចធិបតី នៅជប៉ុន គ្មានន័យខ្លឹមសារ
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅក្រុមប្រឆាំង នៅក្រៅប្រទេសថា ចំពោះគម្រោងបាតុកម្ម របស់ពួកគេនៅប្រទេសជប៉ុន ដើម្បីប្រឆាំងវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាបាតុកម្ម គ្មានន័យខ្លឹមសារអ្វីនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលនេះ ក្រោយពីឃើញក្រុមប្រឆាំង នៅក្រៅប្រទេសបានរៀបចំគម្រោង ធ្វើបាតុកម្មប្រឆាំងដំណើរទស្សកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃ២៨-៣១ឧសភា ។ បាតុកម្មនេះនឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ។ ឃើញថា ទោះបីជាពួកប្រឆាំងប្រកាសពីគម្រោង បាតុកម្មយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋខ្មែរាប់រយនាក់ បានចេញមកស្វាគមន៍ ទទួលដំណើរ ចំពោះវត្តមានសម្តេចនៅលើទឹកដីជប៉ុន យ៉ាងកុះករផងដែរ ។លោក ប៉ែន បូណា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ ឧសភាថា សម្តេចធិបតីនឹងបញ្ចប់ដំណើរ ទស្សនកិច្ចនៅជប៉ុន នាថ្ងៃ៣១ ឧសភា ហើយក៏នឹងអញ្ជើញ មាតុភូមិនិវត្តមកកម្ពុជាវិញនាថ្ងៃ៣១ ឧសភាដែរ ។ ដូចនេះ … Continue reading លោក ប៉ែន បូណា ៖ បាតុកម្មប្រឆាំងសម្តេចធិបតី នៅជប៉ុន គ្មានន័យខ្លឹមសារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed