សម្តេចតេជោ៖ កន្លែងទាហានខ្មែរស្លាប់ ជាកន្លែងសម្តេចធ្លាប់អង្គុយពេលផ្ទុះអាវុធរវាងកម្ពុជា-ថៃ ឆ្នាំ២០០៩
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសាររំលឹកថា កន្លែងទាហានខ្មែរបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិកាលពីព្រឹកថ្ងៃ២៨ ឧសភា គឺជាទីកន្លែងដែលសម្តេចធ្លាប់ទៅអង្គុយអំឡុងពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃកាលពីអំឡុងឆ្នាំ២០០៩។ ក្នុងឱកាសថ្លែងសារពិសេសជុំវិញការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រលឹមស្រាងៗនាថ្ងៃ២៨ ឧសភា សម្តេចតេជោបានរំលឹក ពីការដឹកនាំកងកម្លាំងទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃជាទីកន្លែងធ្លាប់មានសង្គ្រាមជាមួយភាគីថៃ កាលពីឆ្នាំ២០០៩ថា គឺសម្តេចមិនមែនជានាយករដ្ឋមន្ត្រីចាំតែអង្គុយធ្វើការ ឬស៊ីញ៉េតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ពោលគឺសម្តេចបានចេញមកដោះស្រាយបញ្ហាប្រទេសជាតិទាំងហាលថ្ងៃនិងហាលភ្លៀងច្រើនជាងអង្គុយក្នុងម៉ាស៊ីនត្រជាក់ ។ សម្រាប់ប្រវត្តិនៃការតស៊ូជាមួយភាគីថៃនេះដែលពីថ្ងៃ២៨ ឧសភា មានទាហានខ្មែរបានបាត់បង់ជីវិតនោះ សម្តេចតេជោគូសរំលឹកថា “អាកន្លែងកើតឡើងពីម្សិល ជាទីកន្លែងដែលឆ្នាំ២០០៩ខ្ញុំទៅកន្លែងនុង ហេតុអីបានជាទឹកដីគេ ។ ពីដើមគេមានសាលាមួយ តែសាលាហ្នឹងវាឆេះហើយ ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹង អីចឹងបានជាខ្ញុំមិនអស់ចិត្ត ហេតុអ្វីបានជាទាហានរបស់យើងត្រូវស្លាប់នៅកន្លែងនុង កន្លែងហ្នឹងខ្ញុំទៅអង្គុយ”។ សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ។ ចំពោះការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន … Continue reading សម្តេចតេជោ៖ កន្លែងទាហានខ្មែរស្លាប់ ជាកន្លែងសម្តេចធ្លាប់អង្គុយពេលផ្ទុះអាវុធរវាងកម្ពុជា-ថៃ ឆ្នាំ២០០៩
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed