លោក ទេព អស្នារិទ្ធ ៖ ការរាយការណ៍ព័ត៌មាន ពីសន្តិសុខជាតិ ត្រូវធ្វើឡើង ដោយប្រភពច្បាស់លាស់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានផ្តាំផ្ញើ ទៅអ្នកសារព័ត៌មានទាំងអាជីពក្តី និងមិនអាជីពត្រូវសេចក្តីរាយការណ៍ ព័ត៌មានអំពីបញ្ហាសន្តិសុខជាតិ ដោយត្រូវមានប្រភពច្បាស់លាស់ និងផ្លូវការពីក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។ ការលើកឡើង របស់លោកអ្នកនាំពាក្យ ក្រសួងព័ត៌មាននេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា មួយប្រាវរវាងកងទ័ព កម្ពុជា-ថៃប្រហែលជា១០នាទីកាលពីព្រឹកថ្ងៃ២៨ ឧសភាហើយបានបណ្តាលឲ្យកងទ័ពកម្ពុជា១រូបបានស្លាប់បាត់បង់ជីវិត ។ បន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើង ក៏មានការចេញផ្សាយព័ត៌មាន យ៉ាងព្រោងព្រាត។ ចំពោះស្ថានភាពនៃប៉ះទង្គិចគ្នានេះ លោក ទេព អស្នារិទ្ធ កាលពីថ្ងៃ២៩ ឧសភា បានផ្ញើសារទៅអ្នកព័ត៌មានថា យោងតាមច្បាប់ស្តីពី របបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយ ដល់សន្តិសុខជាតិ មហន្តរាយដល់ ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មាន ដែលមានគ្រោះថ្នាក់ ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មាន លើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើង ដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។ លោកបន្ថែមថា … Continue reading លោក ទេព អស្នារិទ្ធ ៖ ការរាយការណ៍ព័ត៌មាន ពីសន្តិសុខជាតិ ត្រូវធ្វើឡើង ដោយប្រភពច្បាស់លាស់