លោក ទូច សុឃៈ ទាត់ចោលការចោទប្រកាន់ថា បណ្ឌិត ស សុខា ជាប់ពាក់ព័ន្ធការឆបោក​ តាមអនឡាញ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបដិសេធនិងទាត់ចោល ចំពោះការចោទប្រកាន់នានា ពីក្រុមប្រឆាំង នៅក្រៅប្រទេសថា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ។ ការលើកឡើងរបស់លោក ទូច សុឃៈ បន្ទាប់ពីក្រុមប្រឆាំង បានលើកឡើងថា លោកបណ្ឌិតស សុខា គឺជាភ្នាក់ងារកណ្តាល នៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកល។ ចំពោះការចោទប្រកាន់នេះ តាមរយៈសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃ៣០ ឧសភា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបថា ជារឿងមិនពិតនោះទេ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ។ ជាមួយគ្នានេះដែរ លោកទូច សុឃៈ ក៏បានស្នើឲ្យអ្នកសារព័ត៌មាន និងសាធារណជននានាកុំជឿ លើព័ត៌មានបែបញុះញង់គ្មានការពិតនេះ។ លោកគូសបញ្ជាក់ថា “ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ … Continue reading លោក ទូច សុឃៈ ទាត់ចោលការចោទប្រកាន់ថា បណ្ឌិត ស សុខា ជាប់ពាក់ព័ន្ធការឆបោក​ តាមអនឡាញ