សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បញ្ហាប្រឈមសំខាន់ៗចំនួន៣ មានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើទំនាក់ទំនងអន្តរជាតិ
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើទំនាក់ទំនងអន្តរជាតិ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមថ្លែង ក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃ ដូចជា ៖ ទី១៖ បញ្ហាជម្លោះទឹកដី ៖បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើង នៅតាមតំបន់ជាច្រើន ដែលមានភាពតានតឹង ជាប្រពៃណីរួចទៅហើយ។ ដូច្នេះ អ្នកដឹកនាំទាំងអស់ ត្រូវតែមានការឯកភាពគា្ន លើគោលដៅ … Continue reading សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បញ្ហាប្រឈមសំខាន់ៗចំនួន៣ មានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើទំនាក់ទំនងអន្តរជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed