សមត្ថកិច្ចកោះហៅយុវជនម្នាក់ បន្លំស្លៀកឯកសណ្ឋាន នគរបាល មកអប់រំណែនាំ

ភ្នំពេញ ៖ កងម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកោះហៅយុវជនម្នាក់ជាជនស៊ីវិល បានបន្លំស្លៀកសំលៀកបំពាក់ឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិថត បង្ហោះលេងក្នុងបណ្តាញសង្គម Tik Tok។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាថ្ងៃ២ មិថុនាថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីប ស្លៀកពាក់ឯកសណ្ឋាន ជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយ វិការមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិ ។ ក្រោយពីបានឃើញនូវ Tik Tok ខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវរកឃើញ និងកោះហៅមកសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ បុគ្គលនោះ មានឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតជាបានបង្ហោះនូវវីឌីអូរឃ្លីបក្នុងគណនី Tik Tok របស់ខ្លួនពិតប្រាកដមែន … Continue reading សមត្ថកិច្ចកោះហៅយុវជនម្នាក់ បន្លំស្លៀកឯកសណ្ឋាន នគរបាល មកអប់រំណែនាំ