សម្តេចតេជោ ហ៊ុន សែន ណែនាំរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ដោះស្រាយកង្វះទឹកសម្រាប់វិស័យកសិកម្ម
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ប្រមុខរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ដោះស្រាយកង្វះទឹកសម្រាប់វិស័យកសិកម្ម ក្នុងការបង្កើនការដាំដុះ និងកាត់បន្ថយកាប់ព្រៃឈើ ។ នាឱកាសអញ្ជើញជាអធិបតីបន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោបានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកសិកម្មបែបទូលំទូលាយនោះ គឺការដោះស្រាយបញ្ហាទឹកសម្រាប់បង្កបង្កើនការដាំដុះ របស់ប្រជាកសិករខ្មែរឲ្យបានម្ដង ឬក៏បានពីរដង ក្នុងមួយឆ្នាំៗ ។ ក្នុងនោះសម្តេចតេជោក៏គូសបញ្ជាក់ថា សម្រាប់បង្កើនការដាំដុះនេះ គឺក្រសួងពាក់ព័ន្ធដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ត្រូវរួមគ្នាបង្កើតប្រព័ន្ធធារាសាស្រ្តបន្ថែមទៀត ។ សម្ដេចតេជោមានប្រសាសន៍ថា «ប៉ុន្ដែបញ្ហាធំជាងគេ គឺរកវិធីដោះស្រាយទឹក ហើយកាលណាដោះស្រាយទឹកបាន គឺដាំណាំផ្សេងៗ មិនថា ស្រូវទេ ដាំណាំដ៏ទៃទៀត សុទ្ធតែត្រូវការទឹកទាំងអស់ ហើយវាមានធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។ ដោះស្រាយទឹក បង្កើនការដាំដុះ ដើម្បីបង្កើនទិន្នផល ហើយកាត់បន្ថយការកាប់ព្រៃឈើ ជាមួយការកើនឡើងចំនួនមនុស្ស ។ នេះជាយុទ្ធសាស្ដ្រកសិកម្មដែលបានដាក់ ។ បើពិនិត្យពីឆ្នាំ ១៩៨៧ រហូតមកដល់ឥឡូវ … Continue reading សម្តេចតេជោ ហ៊ុន សែន ណែនាំរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ដោះស្រាយកង្វះទឹកសម្រាប់វិស័យកសិកម្ម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed