គោលនយោបាយ សាមញ្ញ៤ចំណុច ត្រូវបានជំរុញការ អនុវត្តវិស័យកសិកម្ម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកគោល នយោបាយសាមញ្ញបំផុត ក្នុងការជួយជំរុញបន្ថែមទៀត ក្នុងវិស័យកសិកម្ម ។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចអន្តរាគមន៍ នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ មិថុនា ។ សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល បានកំណត់គោលនយោបាយ សាមញ្ញចំនួន៤ចំណុចសម្រាប់ជំរុញការអនុវត្តគឺទី១-គោលនយោ បាយមានហូប ដើម្បីធានាសន្តិសុខស្បៀង សម្រាប់គ្រួសារកសិករ និងពលរដ្ឋទូទាំងប្រទេស , ទី២-គោលនយោបាយមានប្រើ ដើម្បីបង្កើនផលិតកម្ម ក្នុងការបំពេញ តម្រូវការប្រើប្រាស់គាំទ្រ ដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក , ទី៣-គោលនយោបាយមានបាន ដើម្បីគាំទ្រលើកទឹកចិត្ត ដល់ប្រជាកសិករ ក្នុងការអនុវត្តផលិតកម្ម កសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ ដូចជាស្វាយចន្ទី ទុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង កៅស៊ូជា និងទី៤-គោលនយោបាយមានរហូត ដើម្បីយកចិត្តទុកដាក់ជា រហូតនិរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន ។ ដូច្នេះសរុបមក សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យកសិកម្មបានរួមចំណែក១៦% នៃផលិតផលក្នុងស្រុកសរុប … Continue reading គោលនយោបាយ សាមញ្ញ៤ចំណុច ត្រូវបានជំរុញការ អនុវត្តវិស័យកសិកម្ម