រាជរដ្ឋាភិបាល កំពុងសិក្សាការធ្វើប្រឡាយ ដោយតភ្ជាប់ពីទន្លេមេគង្គលើ ទៅទន្លេសាប
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈកយកា-KOICA សិក្សាអំពីការធ្វើប្រឡាយ ដោយតភ្ជាប់ពីទន្លេមេង្គលើ ទៅទន្លេសាប។ ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានធ្វើការងារ ជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈកយកាសិក្សាអំពីការ តភ្ជាប់ប្រឡាយតភ្ជាប់ពីទន្លេមេង្គលើ ទៅទន្លេសាប ដើម្បីភ្ជាប់ពីទន្លេមេង្គលើ ទៅស្ទឹងសែន ចាក់ទៅទន្លេសាប ដើម្បីធានាតុល្យភាពទឹក»។ សម្ដេចបវរធិបតី បន្ដថា ហើយបើមានលទ្ធភាព ទៅថ្ងៃខាងមុខ នឹងតភ្ជាប់ពីទន្លេសាប ទៅប៉ោយប៉ែត ថែមទៀតផង។ សម្ដេចបវរធិបតី គូសបញ្ជាក់ថា … Continue reading រាជរដ្ឋាភិបាល កំពុងសិក្សាការធ្វើប្រឡាយ ដោយតភ្ជាប់ពីទន្លេមេគង្គលើ ទៅទន្លេសាប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed