ករណីកម្ពុជា ត្រៀមប្តឹងទៅ ICJ , ថៃ ចង់ជួបចរចា ជាមួយកម្ពុជា ដោយសន្តិវិធី

ភ្នំពេញ ៖ ក្នុងគ្រាឆ្លើយតប ចំពោះករណីកម្ពុជា មានគម្រោងត្រៀមរៀបចំប្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃបានបង្ហាញជំហរទន់ភ្លន់ ចង់ជួបចរចាទ្វេភាគីជាមួយកម្ពុជា ជុំវិញជម្លោះជាមួយគ្នាមួយប្រាវ កាលពីថ្ងៃ២៨ ឧសភាដោយសន្តិវិធី ចំពោះយន្តការដែលមានស្រាប់ ។ យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលថៃ នាថ្ងៃ៤ មិថុនា អំពី «ករណីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» បានឲ្យដឹងថា ភាគីថៃ ចង់ចរចា រកដំណោះស្រាយព្រំដែន ជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដោយប្រើយន្តការ ជាលក្ខណៈគណៈកម្មាធិការព្រំដែនរួម (JBC) និង គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ព្រោះក្រោយប៉ះទង្គិចគ្នា មួយប្រាវរួចមករាជរដ្ឋាភិបាល កម្ពុជា-ថៃ បានពិភាក្សាគ្នា យ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បាននិយាយដោយមានការ ព្រួយបារម្ភអំពីស្ថានការណ៍។ ជាលទ្ធផលនៃកិច្ចពិភាក្សា រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថា នឹងសហការគ្នាដើម្បីធ្វើឲ្យស្ថានការណ៍ វិលមករកភាពប្រក្រតីឡើងវិញ និងទប់ស្កាត់កុំឲ្យកើតឡើងនូវភាពតានតឹង ។ ក្នុងនោះភាគីទាំងពីរបានយល់ព្រមប្រើប្រាស់ យន្តការទ្វេភាគីផ្សេងៗ ដើម្បីដោះស្រាយបញ្ហា … Continue reading ករណីកម្ពុជា ត្រៀមប្តឹងទៅ ICJ , ថៃ ចង់ជួបចរចា ជាមួយកម្ពុជា ដោយសន្តិវិធី