ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យចំពោះបុគ្គលឈ្មោះ ហេង ងួនស៊្រុន ជាអភិបាលរងស្រុកជុំគិរី បន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣ មិថុនា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនី បានបង្ហោះឃ្លីបវីដេអូ ករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។ រដ្ឋបាលខេត្តកំពត មិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្តកំពត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed