វៀតណាម នឹងមានគម្រោងសាងសង់ ស្តូបកម្ពុជា – វៀតណាម លើទឹកដីខ្លួន
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា ថ្នាក់ដឹកនាំវៀតណាមនឹងមានគម្រោងកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីររបស់ខ្លួន ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង នាថ្ងៃ៤ មិថុនា ថា “អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមក៏បានរំលេចពីការគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីរនៃប្រទេសវៀតណាមផងដែរ ជូនដល់សម្តេចតេជោ”។ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង បានអះអាងថា ការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមនេះ ដើម្បីបង្ហាញដល់សាធារណជនទូទៅ និងប្រទេសអន្តរជាតិផ្សេងៗទៀតឲ្យបានយល់ច្បាស់អំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងវិស័យកងទ័ពដែលប្រទេសទាំងពីរ បានរួមគ្នាងើបបះបោរប្រឆាំងទៅនឹងអាណានិគមកាលពីអតីតកាល ។ ជាកិច្ចឆ្លើយតប ចំពោះគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ សម្តេចតេជោបានមានប្រសាសន៍ នេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចផ្ទាល់ដែលបានស្នើទៅភាគីវៀតណាមតាំងពីមុនឆ្នាំ២០២០ ពោរគឺមុនតាំងការរីករាលដាលជាសកលនូវជំងឺកូវីដ១៩ ដោយត្រូវធ្វើយ៉ាងណាឲ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅលើទឹកដីវៀតណាម ។ សម្តេចតេជោបន្តថា គម្រោងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅលើទឹកដីវៀតណាម ដើម្បីបង្ហាញការដឹងគុណគ្នាទៅវិញទៅមក ពោរគឺកម្ពុជាបានដឹងគុណបំណាច់ពីវៀតណាម និងវៀតណាមដឹងគុណកម្ពុជា ព្រោះកម្ពុជាក៏បានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ ដូច្នេះនៅវៀតណាមក៏ត្រូវតែសាងសងស្តូបកម្ពុជា-វៀតណាមដែត … Continue reading វៀតណាម នឹងមានគម្រោងសាងសង់ ស្តូបកម្ពុជា – វៀតណាម លើទឹកដីខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed