កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំបញ្ហាព្រំដែន កម្ពុជា-ថៃ នៅថ្ងៃ១៤ មិថុនា

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅថ្ងៃទី១៤ មិថុនា ខាងមុខនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ។ ពាក់ព័ន្ធកិច្ចប្រជុំនេះ បើតាមប្រកាសរបស់អ្នកនាំពាក្យ ក្រសួងការបរទេស នៅក្នុងតេឡេក្រាម នាថ្ងៃ៤ មិថុនា នេះគឺក្រសួងការបរទេសខ្មែរ បានជូនព័ត៌មាននេះ ជាផ្លូវការទៅភាគីថៃរួចហើយ ។ អ្នកនាំពាក្យបន្តថា ក្នុងជំនួបទ្វេភាគី នៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេស របស់ប្រទេស ទាំងពីរកម្ពុជា-ថៃ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការ ដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ជួបពិភាក្សាការងារគ្នាឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ ដែលបានកើតហេតុនាពេលថ្មីនេះ។ លោក ជុំ សុន្ទរី … Continue reading កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំបញ្ហាព្រំដែន កម្ពុជា-ថៃ នៅថ្ងៃ១៤ មិថុនា