ភ្នំពេញ ៖ «ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកយកករណីនេះជាឧទាហរណ៍ ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាម លោក ប៉ែន បូណា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងណាស់ជូនជាតិនិងប្រជាពលរដ្ឋតាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ចការពារបូរណភាពទឹកដី។ ដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំផ្សព្វផ្សាយតាមរបៀបបុរេសកម្មជូនប្រជាពលរដ្ឋយើងបានជ្រាប។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកថា ការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់ភូមិភាគឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏ធ្វើឡើងក្នុងគោលបំណងបង្ហាញការពិតឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់ផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ដថា បច្ចុប្បន្ន ខឿនការពារជាតិដ៏រឹងមាំបានបង្ហាញឡើងសារជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់និងចំណាត់ការច្បាស់លាស់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី។ ទាំងនេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីឥទ្ធិពលនៃការផ្សាយព័ត៌មានពិតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ។ ទន្ទឹមនឹងនេះ … Continue reading អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ព័ត៌មានពិតស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed