ភ្នំពេញ៖ លោក Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចង់ឱ្យមានការបង្កើន នៃជើងហោះហើរត្រង់បន្ថែមទៀត ពីតំបន់ផ្សេងៗ ដែលមិនទាន់មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដូចជាតំបន់កោះសំខាន់ៗរបស់ប្រទេសថៃ មកកាន់កម្ពុជា ។ ការបង្ហាញនូវក្តីរំពឹង និងចង់ឱ្យមានការបង្កើនជើងហោះហើរត្រង់ខាងលើនេះ ត្រូវបានលើកឡើង ក្នុងឱកាសអញ្ជើញទស្សនកិច្ច លើវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ។ ដោយក្នុងនោះលោកឯកអគ្គរាជទូត បានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលបានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលដែលកំពុងដំណើរការសាងសង និងកំពុងសម្រេចការសាងសង់ បានប្រមាណជាង៩០ និងត្រៀមនឹងបើកដំណើរ ការនៅខែកញ្ញាខាងមុខ ។ ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរំភើប និងចូលរួមត្រេកអរ ជាមួយនឹងអ្វីដែលកម្ពុជា កំពុងសម្រេចបាន ដែលជាសមទ្ធផលដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា ។ ដោយឡែកលោក ក៏បានកត់សម្គាល់ផងដែរ អំពីរចនាបទអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ខ្មែរ និងចាប់អារម្មណ៍ជាខ្លាំង ទៅលើរចនាសម្ព័ន្ធជារួម របស់អាកាសយានដ្ឋានថ្មីនេះតែម្តង ដែលលោកទូត បានជឿជាក់ថា នឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ … Continue reading ទូតថៃប្រចាំកម្ពុជា ចង់បង្កើនជើងហោះហើរត្រង់បន្ថែម ពីតំបន់កោះ សំខាន់ៗរបស់ថៃ មកកម្ពុជា នៅពេលអាកាសយានដ្ឋាន អន្តរជាតិតេជោ បើកដំណើរការ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed