អាងទឹកទន្លេមេគង្គ រួមទាំងកម្ពុជា នឹងមានបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ

ភ្នំពេញ ៖ យោងតាមការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃ៦ មិថុនា នេះ បានឲ្យដឹងថា ចាប់ពីខែមិថុនាដល់ខែកញ្ញា នឹងធ្វើឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងកម្ពុជាផង មានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឲ្យកើតមាន ជំនន់ទឹកភ្លៀងនៅតាមដងស្ទឹង និងដៃទន្លេ ។ ការអះអាងរបស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីក្រសួងបានព្យាករថា ក្នុងខែឧសភា កម្ពុជាទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០%។ ក្នុងនោះចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ (El Niño) ១០% និងបាតុភូតអែនសូ (ENSO Neutral) បានថយចុះជាបន្តបន្ទាប់ពី ១០០% មកនៅ ៦០% ដែលជាបាតុភូតចន្លោះរវាងបាតុភូតអែលនីណូ និងឡានីញ៉ា (La Niña) ហើយបាតុភូតឡានីញ៉ា អាចនឹងកើនឡើងពី១០% ទៅ៣០%។ លក្ខណៈបែបនេះ នឹងធ្វើឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងកម្ពុជាផង មានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាល ឲ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។ ក្រសួងបញ្ជាក់ទៀតថា … Continue reading អាងទឹកទន្លេមេគង្គ រួមទាំងកម្ពុជា នឹងមានបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ