សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជ​ា បានអំពាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីភាគីថៃ ដែលមានក្រុមយោធា បានបិទច្រកព្រំដែន ជាឯកតោភាគី មុនម៉ោងកំណត់ជាបន្តបន្ទាប់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ នៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នា ឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាល ដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើម ជាតិសាសន៍។ ថ្ងៃនេះកងទ័ពថៃ បានបិទច្រកប៉ោយប៉ែត ជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជា ត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ សម្ដេចតេជោ គ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃ លើទីផ្សារកម្ពុជា មិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។ … Continue reading សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ