អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការបញ្ចៀស សង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួល កម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបញ្ចៀសសង្គ្រាម ដ៏ធំមួយកុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំសម្រេច បានសម្រាប់ប្រទេសជាតិ និងប្រជាជន។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើង ជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួន ហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ លោក គូសបញ្ជាក់ថា « ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបាន សម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះ ផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់ ។ មើលតែសព្វាវុធ ទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះ ដែលត្រូវបំផ្លាញ? … Continue reading អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការបញ្ចៀស សង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួល កម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ