ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំង នៅម៉ោងប្រមាណជាង២រសៀលថ្ងៃទី៩ មិថុនានេះ ម៉ោងនៅកម្ពុជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តរក្សាគោលជំហរ ក្នុងកិច្ចសហការជាមួយភាគីថៃ លើការងារវាស់វែង និងបោះបង្គោលព្រំដែន ព្រមទាំងប្រើយន្តការច្បាប់អន្តរជាតិ តាមរយៈប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។ សារខ្លី របស់សម្តេចនាយករដ្ឋមន្រ្តីធ្វើចេញពីប្រទេស បារាំងនេះ ដើម្បីបញ្ជាក់បន្ថែម ទៅលើសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការពារជាតិកម្ពុជា ដែលបានចេញផ្សាយនាព្រឹកថ្ងៃ៩ មិថុនា អះអាងថា ពុំបានដកកងទ័ពចេញ ពីតំបន់ស្ថិតក្នុងដែនអធិបតេយ្យភាព របស់កម្ពុជាទេ។ សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តរក្សាជំហរ សហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស MOU ឆ្នាំ ២០០០ និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) … Continue reading សម្តេចធិបតី ៖ កម្ពុជាបន្តរក្សា សហការជាមួយថៃ លើ ការវាស់វែង-បោះបង្គោលព្រំដែន និងប្តឹងទៅ ICJ ក្នុងករណីចាំបាច់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed