សម្តេចតេជោ ៖ ភាគីថៃ គួរបញ្ជូនជនម្នាក់ បង្កើតវិដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែន មកកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យភាគីថៃ គួរតែចាប់បញ្ជូនយុវជនម្នាក់ ដែលបន្លំស្លៀកសម្លៀកបំពាក់យោធា ហើយបង្កើតវិដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ មកកម្ពុជាវិញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ក្រោយឃើញក្រុមប្រឆាំង ដែលជាពួកឧទ្ទាមក្រៅច្បាប់ ចែកចាយវិដេអូ របស់យុវជនម្នាក់ បន្លំស្លៀកពាក់ឯកសណ្ឋានយោធា សម្តេចតេជោ បានមានប្រសាសន៍ថា អំពើក្បត់ជាតិ របស់ក្រុមប្រឆាំង គឺបែបនេះ ឯងដែលពូកែច្នៃប្រឌិតបង្កើតជារឿង ញុះញង់ឲ្យមានភាព ច្របូកច្របុល គឺទាំងមេទាំងកូនដូចគ្នា ។ សម្តេចតេជោបន្តថា ប្រទេសជាតិកំពុងប្រឈមមុខ ជាមួយនឹងការឈ្លានពាន របស់បរទេស បែរជាមេក្រុមប្រឆាំង ទាំងកូនទាំងចៅរបស់ពួកគេ នាំគ្នាទៅឃុបឃិត ជាមួយបរទេសមកបំផ្លាញខ្មែរទៅវិញ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងញុះញង់ ឲ្យមានភាពវឹកវរពេញផ្ទៃប្រទេស ។ សម្តេចតេជោគូសបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជា មួយជននេះទេ គួរតែក្លាហាន ចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់” ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១០ មិថុនា នេះ មានយុវជនម្នាក់ដែលជាក្រុមឧទ្ទាមបានបង្កើតព័ត៌មានបែបញុះញង់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ … Continue reading សម្តេចតេជោ ៖ ភាគីថៃ គួរបញ្ជូនជនម្នាក់ បង្កើតវិដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែន មកកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed