ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ នេះបើយោងតាមចេញសេចក្ដីជូនដំណឹង ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងនោះដែរ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ ប្រមុខក្រសួងមហាផ្ទៃ បន្ដថា សូមអប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់។ សូមរំលឹកថា ក្រោយពីព្រឹត្តការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបាន ចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាង អាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋខ្មែរកំពុងនៅថៃវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed