ឧបករណ៍លាងឈាម ចូលរួមចំណែកជួយ ដល់អ្នកជំងឺ តម្រងនោមរ៉ាំរ៉ៃ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានលើកឡើងថា ឧបករណ៍លាងឈាម នឹងរួមចំណែកដល់ការ ផ្តល់សេវាថែទាំសុខភាព កាន់តែល្អប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ។ ក្នុងឱកាសទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រុមហ៊ុន Dongze Medical របស់ប្រទេសចិន នាថ្ងៃ១០ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងថា ឧបករណ៍លាងឈាមនេះដែលជារបស់ក្រុមហ៊ុន Dongze Medical បានរួមចំណែកលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមជាដើម ។ មិនតែប៉ុណ្ណោះ សាស្រ្តាចារ្យបញ្ជាក់ថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ ដែលអាចជួយកាត់ បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវា កាន់តែខិតទៅជិត ប្រជាពលរដ្ឋ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមអំពីជំងឺតម្រងនោមនេះថា គឺជាបញ្ហាប្រឈមមួយ នៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ។ ដូច្នេះតាមរយៈការផ្តល់ នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះ ជីវិតប៉ុណ្ណោះទេ តែជាការជួយបន្ថែម ក្នុងការជម្រុញ ដល់ការអនុវត្តផែនការ … Continue reading ឧបករណ៍លាងឈាម ចូលរួមចំណែកជួយ ដល់អ្នកជំងឺ តម្រងនោមរ៉ាំរ៉ៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed