ប្រធានាធិបតីបារាំង៖ ពិភពលោកទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន ខណៈបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១០ មិថុនា, លោក Emmanuel Macron ប្រធានាធិបតីបារាំង បានលើកឡើងថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន ខណៈរដ្ឋាភិបាលបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសដែល សម្ដេច អញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, លោក ប្រធានាធិបតី បារាំង បានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ លោក ប្រធានាធិបតី បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ … Continue reading ប្រធានាធិបតីបារាំង៖ ពិភពលោកទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន ខណៈបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា