ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូតនិង ផ្លូវច្បាប់ត្រូវដាក់ ក្នុងយុទ្ធសាស្ត្រយូរអង្វែង ហើយយោធាត្រូវត្រៀមគ្រប់ពេលនិងប្រើ ពេលយូរជាមួយការតស៊ូតាមផ្លូវ តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។ នេះបើយោងតាមសំណេររបស់សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ ជាមួយការលើកឡើងនេះ សម្ដេចតេជោ ក៏បានអំពាវនាវបងប្អូនជនរួមជាតិចូលរួម ភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយ ជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា។ សម្ដេចលើកឡើងថា មូលនិធិ ស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើម ជាមួយការផ្សាយផ្ទាល់ តាមទូរទស្សន៍ CTN ។ សម្ដេចបានអរគុណលោកអ្នកឧកញ្ញា គិត ម៉េងនិងលោកជំទាវ ដែលបាន បង្កើតនូវកម្មវិធីនេះឡើង តាមការអំពាវនាវរបស់សម្ដេច។ សម្ដេចបញ្ជាក់ថា នេះជាខឿនការពារជាតិ របស់ប្រជាជនដ៏រឹងមាំរបស់យើង។ សម្ដេចតេជោ បានឱ្យដឹងថា សម្ដេចនិងភរិយា បានលរួមមូលនិធិនេះ ចំនួន៣០០លានរៀល ជាដំណាក់កាលទីមួយ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed