លោក ជា ធីរិទ្ធ៖ ការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី ជាសិទ្ធិផ្ទាល់ខ្លួនគាត់
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា កញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារហើយបានធ្វើកូដកម្មបង្អត់អាហារ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់កញ្ញា គ្មានអ្នកណាហាមឃាត់នោះ ។ លោក ជា ធីរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១១ មិថុនាថា កញ្ញា សេង ធារី បើមិនចង់ហូបអាហារក៏ធ្វើទៅ គ្មានអ្នកជំទាស់នោះទេ ។ លោកថា “ករណីបង្អត់អាហារនោះគឺជាសិទ្ធិរបស់គាត់ ។ គាត់មិនចង់ហូបអាហារ ឬពិសារអាហារយ៉ាងណា អានោះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗគ្មានអ្នកណាទៅបង្ខំទេ”។ ចំពោះបំណងរបស់កញ្ញាដែលធ្វើបាបខ្លួនឯង មិនហូបអាហារដើម្បីឲ្យមានការដោះលែងខ្លួន និងសកម្មជនក្រុមប្រឆាំងនោះ ត្រូវបានអ្នកនាំពាក្យអះអាងថា គឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការ អនុវត្តទោសទៅតាមផ្លួវច្បាប់ឲ្យតែអ្នកប្រព្រឹត្តអំពើខុសច្បាប់។ រាល់ពេលតុលាការអនុវត្តន៍វិធានការណ៍ផ្លូវច្បាប់ ទៅលើអ្នកប្រព្រឹត្តខុសច្បាប់ដែលជាសកម្មជនបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស មានអ្នកខ្លះលើកតម្កើងថា ជាអ្នកទោសមនសិកា និងអ្នកទោសនយោបាយនោះ លោកគូសបញ្ជាក់ត្រឡប់ទៅវិញថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹត្តផ្ទុយពីច្បាប់ ដែលត្រូវបានតុលាការចោទប្រកាន់។ លោក ជា ធីរិទ្ធថា ក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងឲ្យតែពួកគេធ្វើសកម្មភាពខុសច្បាប់ ហើយត្រូវកាត់ទោសជាប់ពន្ធនាគារតែងតែ ស្នើឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ ។ សូមបញ្ជាក់ថា … Continue reading លោក ជា ធីរិទ្ធ៖ ការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី ជាសិទ្ធិផ្ទាល់ខ្លួនគាត់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed