សម្តេចធិបតី ប្រាប់ពលរដ្ឋខ្មែរនៅបារាំងថា រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ ប្រាប់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំងថា រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយ ឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរនៅទីក្រុងនីស និងជួបសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិង ប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំងមុននឹងធ្វើមាតុភូមិនិវត្តន៍ ប្រទេសកម្ពុជាវិញ ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ទោះជាមិនបានជួបជា មួយបងប្អូនខ្មែរទាំងអស់ ដែលរស់នៅទីក្រុងនីស ដោយសារពេលវេលាមានកំណត់ ក៏សម្តេចមានការសប្បាយរីករាយ ដែលបានជួបជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅទីនេះ និងបានអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះសម្តេច និងលោកជំទាវ … Continue reading សម្តេចធិបតី ប្រាប់ពលរដ្ឋខ្មែរនៅបារាំងថា រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed