ធនាគារពិភពលោក ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៤% ឆ្នាំ២០២៥ និង ៤,៥% ឆ្នាំ២០២៦
ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង ៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។ ធនាគារពិភពលោក បានលើកអនុសាសន៍ដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា «ពុះពារ ភាពមិនប្រាកដប្រជា» ដែលមានផ្នែកផ្តោតសំខាន់មួយក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់ អនាគតកម្ពុជា»។ ចេញផ្សាយនៅថ្ងៃនេះ របាយការណ៍បានព្យាករថា «កំណើនសេដ្ឋកិច្ចកម្ពុជា ត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យ អចលនទ្រព្យ … Continue reading ធនាគារពិភពលោក ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៤% ឆ្នាំ២០២៥ និង ៤,៥% ឆ្នាំ២០២៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed