មួយគ្រួសារ​មានទាំង ឪពុក-ម្តាយ និងកូនតូចៗ២នាក់ ស្លាប់ក្នុងករណីឆេះផ្ទះខ្លួនឯង

ភ្នំពេញ ៖ ពិតជារន្ធត់នឹកស្មានមិនដល់ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ បានធ្វើឲ្យមួយគ្រួសារដែលមានទាំងឪពុក-ម្តាយ និងកូនតូចៗ២នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ដែលកើតឡើងពីការឆេះផ្ទះខ្លួនឯង នាព្រឹកព្រលឹមម៉ោង៥និង៥នាទីព្រឹក នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ករណីអគ្គិភ័យនេះ បានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះឈ្មោះហេង សុវណ្ណខយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងជួសជុល ម៉ាស៊ីនត្រជាក់ ។ ប្រភេទសំណង់ផ្ទះ ថ្មក្រោមលើសង្ក័សី ទំហំ៥ម៉ែត្រx២០ម៉ែត្រ។ ក្នុងនោះបានខូចខាតសម្ភារអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ មនុស្សស្លាប់ទាំង៤នាក់ គឺឪពុកម្តាយ២នាក់ និងកូនស្រីតូច២នាក់ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញធ្វើការកំពុងស្រាវជ្រាវ ៕